(ប៉ារីស)៖ អ្នកបំផ្ទុះគ្រាប់បែកម្នាក់ ដែលធ្វើសកម្មភាពវាយប្រហារប្រទេស បារាំងកាលពីរាត្រីថ្ងៃសុក្រកន្លងទៅនេះ ត្រូវបានគេស្គាល់អត្តសញ្ញាណដោយមានឈ្មោះថា Ismael Omar Mostefai នេះបើយោងតាមការលើកឡើងរបស់សមាជិកសភាម្នាក់ប្រចាំប្រទេស បារាំងដកស្រង់ដោយសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។
ភេវរករ Mostefai ធ្លាប់រស់នៅក្នុងទីក្រុង Chartres ប្រទេស បារាំងតាំងពីឆ្នាំ២០១២មកម្ល៉េះ នេះបើយោងតាមការលើកឡើងរបស់លោក Jean-Pierre Gorges ដែលជាចៅហ្វាយក្រុងម្នាក់ និងជាសមាជិកសភាប្រចាំប្រទេស បារាំង ក្នុងប្រព័ន្ធទំនាក់ទំនងសង្គមFacebook ៕