(សេអ៊ូល)៖ កូរ៉េខាងជើងត្រូវបានគេដឹងថា កំពុងត្រៀមរៀបចំបាញ់កាំជ្រួញមីស៊ីល នៅតំបន់ឆ្នេរសមុទ្រខាងកើត ដោយបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន កុំឲ្យពលរដ្ឋចេញនេសាទចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៧ ខែធ្នូ ប៉ុន្តែរដ្ឋាភិបាលព្យុះយ៉ាងមិនបានកំណត់វេលាច្បាស់លាស់ក្នុងការបាញ់មីស៊ីលនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា៕