(ភ្នំពេញ)៖ ប៉ូ​លិ​ស​ស្រី​ស័ក្តិ​ ៤​ម្នាក់​ បាន​ចូល​ទៅ​រករឿង និង​បាន​សម្លុត​គំរាម​បាញ់​មន្ត្រី​សាលា​ខណ្ឌដូនពេញ​ ដល់​ក្នុង​បន្ទប់​របស់​លោក គួ​ច ចំរើន អភិបាល​ខណ្ឌ​ដូច​ពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់​ពី​ស្ត្រី​ប៉ូលិស​ស័ក្តិ​៤​លើ​ស្មា​រូប​នោះ​ បាន​ទៅ​សុំ​អន្តរាគមន៍​យក​ម៉ូតូ​អត់​ស្លាក​លេខ​ ១​គ្រឿង ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ចាប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​តាម​ទូរស័ព្ទ ​នៅព្រឹកថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

ស្ត្រី​ប៉ូលិស​ពាក់​ស័ក្តិ​៤​រូប​នោះ​មានឈ្មោះ ពុធ វុ​ទ្ធី អត្តលេខ​១៨៩៤៨ បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារ ក្រសួងមហាផ្ទៃ ហើយម្ចាស់ម៉ូតូ ដែលអត់មានស្លាកលេខនោះ គឺ ឈ្មោះ ទី ធ្លាប់ពន្ធនាគារពីបទឆក់ចំនួន ២ដងដែរ។

លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ បាន​រៀបរាប់ឲ្យដឹង​ថា កាលពី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៥ ក​ម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូច​ពេញ ​បាន​ធ្វើការ​ចាប់​ម៉ូតូ​អត់​ស្លាក​លេខ​ ១​គ្រឿង ម្ចាស់ឈ្មោះ ទី (ម្ចាស់ម៉ូតូធ្លាប់ជាប់ពន្ធនាគារ និងឆក់២ដង) ​នៅ​​ចំណុច​រង្វង់​មូល​កាំភ្លើង​កួច​កាណុង​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូ​ន​ពេញ រហូត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០១៥​នេះ បាន​មានស្ត្រី​ម្នាក់​ជា​ប៉ូ​លិ​ស​ស័ក្តិ​៤ ​នៅ​ពន្ធ​នាគារ​ព្រៃស ចេញ​មុខ​មក​សុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាល​ខណ្ឌ​ ជួយ​សម្រួល​យក​ម៉ូតូ​ចេញ តែ​លោក​អភិបាល​ខណ្ឌដូនពេញ​មិន​ឯកភាព ព្រោះ​ម៉ូតូ​នេះ​លោក​សង្ស័យ​ថា ជា​ម៉ូតូ​មុខ​ស​ញ្ញា​ឆក់​កាបូប និង​ទូរស័ព្ទ​យ៉ាង​សកម្ម​ក្នុង​ខណ្ឌដូនពេញ ទើប​លោក​សុំ​ទុក​ ៣​ខែ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​សិន ជា​ហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​នោះ​ខឹង​លោក​អភិបាល​ខណ្ឌ​យ៉ាង​ខ្លាំង ហើយ​ពេល​នោះ​ស្រី​រូប​នោះ​បាន​ស្រែក​ឡូឡា​ពេញ​ក្នុង​បន្ទប់​លោក គួ​ច ចំរើន អភិបាល​ខណ្ឌ ក៏​ត្រូវ​មន្ត្រី​ក្នុង​សាលា​ខណ្ឌដូនពេញ​ ដេញ​ឲ្យ​ចេញ​ក្រៅ ស្រាប់តែ​ស្ត្រី​ប៉ូ​លិស រូប​នោះ​បាន​រក​ទាញ​កាបូប​ពី​បុរស​ម្នាក់ និង​បាន​ស្រែក​គំរាម​បាញ់​សម្លាប់ ទាំង​មន្ត្រី​សាលា​ខណ្ឌ និង​លោក​អភិបាល​ខណ្ឌ​ផ្ទាល់​តែ​ម្តង ហើយ​ក៏​បាន​ដើរ​ចេញ​បាត់​ទៅ៕

ប៉ូលិសស្រីស័ក្តិ៤ម្នាក់បានចូលទៅរករឿង និងបានសម្លុតគំរាមបាញ់មន្ត...

ប៉ូលិសស្រីស័ក្តិ៤ម្នាក់បានចូលទៅរករឿង និងបានសម្លុតគំរាមបាញ់មន្ត្រីសាលាខណ្ឌដូនពេញ(ភ្នំពេញ)៖ ប៉ូលិសស្រីស័ក្តិ ៤ម្នាក់ បានចូលទៅរករឿង និងបានសម្លុតគំរាមបាញ់មន្ត្រីសាលាខណ្ឌដូនពេញ ដល់ក្នុងបន្ទប់របស់លោក គួច ចំរើន អភិបាលខណ្ឌដូចពេញ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីស្ត្រីប៉ូលិសស័ក្តិ៤លើស្មារូបនោះ បានទៅសុំអន្តរាគមន៍យកម៉ូតូអត់ស្លាកលេខ ១គ្រឿង ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចាប់កាលពីប៉ុន្មានថ្ងៃមុន នេះបើតាមការបញ្ជាក់ពីលោក គួច ចំរើន អភិបាលខណ្ឌដូនពេញតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។ស្ត្រីប៉ូលិសពាក់ស័ក្តិ៤រូបនោះមានឈ្មោះ ពុធ វុទ្ធី អត្តលេខ១៨៩៤៨ បម្រើការងារនៅអគ្គនាយកដ្ឋានភស្តុភារ ក្រសួងមហាផ្ទៃ ហើយម្ចាស់ម៉ូតូ ដែលអត់មានស្លាកលេខនោះ គឺ ឈ្មោះ ទី ធ្លាប់ពន្ធនាគារពីបទឆក់ចំនួន ២ដងដែរ។

Posted by Fresh News on Tuesday, November 10, 2015