(ភ្នំពេញ)៖ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ បានប្រារព្ធពិធីប្រគល់ វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008 ជូនដល់សាកល វិទ្យាល័យប៊ែលធី អន្តរជាតិ និងសាលា ប៊ែលធី អន្តរជាតិក្រោមអធិបតីភាព របស់លោក សាត សាមី រដ្ឋលេខាធិការ តំណាង ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម លោកឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ តំណាង លោក បណ្ឌិតហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា។

តាមរបាយការណ៍ របស់លោកលី ឆេងអគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិបានឲ្យដឹងថា ដើម្បីសម្រេចឲ្យបាន នូវបាវចនារបស់ខ្លួន «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» ប៊ែលធីអប់រំបានខិតខំ អនុវត្តតាមស្តង់ដារ របស់គណៈកម្មាធិការ ទទួលស្គាល់គុណភាព អប់រំ នៃកម្ពុជា(ACC) និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមប្រព័ន្ធស្តង់ដារគ្រប់គ្រងគុណភាព ISO9001:2008ដូចជា៖

១-ប្រព័ន្ធគ្រប់គ្រងឯកសារ និងការរក្សាទុក

២-ប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាល

៣-ប្រព័ន្ធគ្រប់គ្រងការទិញ

៤-ប្រព័ន្ធគ្រប់គ្រងសេវាកម្ម

៥-ប្រព័ន្ធគ្រប់គ្រងភាពមិនអនុលោម

៦-ប្រព័ន្ធគ្រប់គ្រងវិធាននៃការកែប្រែ

៧-ប្រព័ន្ធ គ្រប់គ្រងវិធាននៃការបង្ការ

៨-ប្រព័ន្ធគ្រប់គ្រងសវនកម្មផ្ទៃក្នុង

៩-ប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈ រូបវ័ន្ត

១០-ប្រព័ន្ធគ្រប់គ្រងប្រតិបត្ដិការ

ប្រព័ន្ធស្តង់ដារគ្រប់គ្រងទាំងនេះ បានធ្វើឲ្យប៊ែលធី ទទួលបាននូវគុណភាព អប់រំកាន់តែល្អប្រសើរឡើង ថែមទៀត រហូតទទួលបានវិញ្ញាបនបត្រទទួលស្គាល់ លើប្រព័ន្ធគ្រប់គ្រងគុណភាព កម្រិតជាតិ ពីវិទ្យាស្ថាន ស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិ ពីស្ថាប័នស្តង់ដារអន្តរជាតិACMLimited (UKAS) នៃចក្រភពអង់គ្លេស រយៈពេល៣ឆ្នាំម្តងរួចមកហើយ និងពេលនេះ គឺជាលើកទី២ ដែលសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និង សាលា ប៊ែលធី អន្តរជាតិ បានទទួលវិញ្ញាបនបត្រ​នេះបន្តទៀត។

លោកលី ឆេង បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះលោកប្រធានគណៈអធិបតី ដែលបានឆ្លៀត ឱកាសដ៏មមាញឹកមកផ្តល់កិតិ្តយស និងជាសាក្សី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008 ជូនដល់សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងសាលា ប៊ែលធី អន្តរជាតិនាពេលនេះ។

លោកចាន់ បូរិន្ទ ប្រធានវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើង ពី ចំណុចខ្លាំងរបស់ប៊ែលធីអប់រំ ដែលបានអនុវត្តយ៉ាងត្រឹមត្រូវ តាមលក្ខខណ្ឌទាំង១០ចំណុច នៃប្រព័ន្ធស្តង់ដារ គ្រប់គ្រងគុណភាព ISO9001:2008 ដែលជាលក្ខខណ្ឌសម្រាប់ វាយតម្លៃលើស្តង់ដារកម្រិតជាតិ របស់ វិទ្យាស្ថានស្តង់ដារកម្ពុជា ដោយមើលឃើញពីចំណុចខ្លាំងអស់នេះ ហើយទើបវិទ្យាស្ថាន របស់យើង សម្រេចផ្តល់ជូននូវ វិញ្ញា បនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008កម្រិតជាតិ ជាលើកទី២ជូនដល់ប៊ែលធីបន្តទៀត។

លោក Christopher នាយកស្ថាប័នស្តង់ដារអន្តរជាតិACM Limited (UKAS) នៃចក្រភពអង់គ្លេស បានលើក ឡើងពីការខិតខំប្រឹងប្រែងអនុវត្តរបស់ប៊ែលធីអប់រំ ដែលបានបំពេញ នូវគ្រប់លក្ខខណ្ឌ នៃស្តង់ដារប្រព័ន្ធ គ្រប់គ្រងគុណភាព ISO 9001:2008កម្រិតអន្តរជាតិ ដែលជាស្តង់ដារសម្រាប់វាយតម្លៃ និងផ្តល់ ជូននូវវិញ្ញាបន បត្រសម្រាប់អង្គភាព ឬស្ថាប័នទាំងឡាយណា ដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ជាអន្តរជាតិ ទាំងអស់នេះ ។

លោកសាត សាមី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា លោកសូមកោត សរសើរ យ៉ាងខខ្លាំងសាកលវិទ្យាល័យប៊ែលធី និងសាលាប៊ែលធី ដែលបានអនុវត្តយ៉ាងត្រឹមត្រូវ តាមលក្ខ ខណ្ឌទាំង១០ចំណុច នៃប្រព័ន្ធស្តង់ដារ គ្រប់គ្រងគុណភាព ISO9001:2008 ដែលជាលក្ខខណ្ឌសម្រាប់ វាយតម្លៃលើស្តង់ដារកម្រិតជាតិ របស់ វិទ្យាស្ថានស្តង់ដារកម្ពុជា ដោយមើលឃើញពីចំណុចខ្លាំងអស់នេះ ហើយទើបវិទ្យាស្ថាន របស់យើង សម្រេចផ្តល់ជូននូវ វិញ្ញា បនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2008កម្រិតជាតិ ជាលើកទី២ជូនដល់ប៊ែលធីបន្តទៀត។

លោកបន្តថា ការទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធ គ្រប់គ្រងគុណភាព ISO 9001:2008 កម្រិតអន្តរជាតិ នាពេលនេះ មិនមែនគ្រាន់ជាមោទនភាពសម្រាប់ ប៊ែលធីតែប៉ុណ្ណោះទេ គឺជាមោទនភាព សម្រាប់ប្រទេសកម្ពុជា ទាំងមូលផងដែរ។

លោកប្រធានគណៈអធិបតី ក៏បានធ្វើជាសាក្សីក្នុងការប្រគល់វិញ្ញាបនបត្រ ISO 9001:2008 កម្រិតជាតិដោយ វិទ្យាស្ថាន ស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិ ដោយស្ថាប័នស្តង់ដារអន្តរជាតិACM Limited (UKAS) នៃចក្រភព អង់គ្លេសជូនដល់សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ និងសាលា ប៊ែលធី អន្តរជាតិផងដែរ ៕