(ភ្នំពេញ)៖ គុយទាវឆ្ងាញ់ មាននៅភោជនីយដ្ឋានបាយ័ន នៅតាមបណ្តោយផ្លូវជាតិលេខ១ ម្តុំបឹងស្នោ ហួសបុរីប៉េងហួត ១០០ម៉ែត្រ ។ ភោជនីយដ្ឋានបាយ័ន មានភាពល្បីល្បាញជាយូរមក ពោលគឺចាប់តាំងពីអំឡុងឆ្នាំ ២០០៩ រហូតដល់បច្ចុប្បន្ន ដោយមានរូបមន្ត ធ្វើស៊ុបគុយទាវឆ្ងាញ់ (ពិសេសគុយទាវសាច់ចិញ្ច្រាំ) ដែលទាក់ចិត្តទាំងអ្នកនៅច្បារអំពៅ កៀនស្វាយ និងទូទាំងរាជធានីភ្នំពេញ។ ភោជនីយដ្ឋានបាយ័ន មានបម្រើជូននូវអាហារ ពេលព្រឹក ថ្ងៃត្រង់ ពេលរសៀល និងសេវាលាងរថយន្តផងដែរ ។

លោកស្រី ថេ ដាឡែន ថៅកែភោជនីយដ្ឋានបាយ័ន បញ្ជាក់ថាវិធីសាស្រ្ត ដែលទទួលបាន​ការគាំទ្រល្បីត្រូវចិត្តអតិថិជននេះគឺ រសជាតិឆ្ងាញ់ ដែលមិនអាចបំភ្លេចបាន តម្លៃសមរម្យ អនាម័យស្អាត និង សេវាកម្មរហ័សទាន់ចិត្ត ។ លោកស្រី បញ្ជាក់បន្ថែមទៀតថា អតិថិជនដែលធ្លាប់មកពិសាកាលពី ៥ឆ្នាំមុន សរសើរថារសជាតិនៅតែឆ្ងាញ់ដដែលអត់
មានប្តូររស​ជាតិសោះ ។ លោកស្រីក៏បានថ្លែងការអរគុណដល់អតិថិជន ដែលបានគាំទ្រភោជនីយដ្ឋានបាយ័ន រហូតមក ។

ប្រសិនបើប្រិយមិត្តអញ្ជើញទៅតាមផ្លូវជាតិលេខ១ កៀនស្វាយ អ្នកលឿង ឬក៏ទៅប្រទេសវៀតណាម កុំភ្លេចចូលមកភ្លក្សរសជាតិគុយទាវសាច់ចិញ្រ្ចាំ នៅភោជនីយដ្ឋានបាយ័ន៕