(សៀមរាប)៖ ដោយមានការណែនាំពី​នាយឧត្តមសេនីយ៍​ នេត​សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និង​ឧត្តមសេនីយ៍ឯក ​ទូច​ ណារ៉ុថ​ អគ្គស្នងការរង​នគរបាលជាតិ បានបញ្ជាដឹកនាំកម្លាំងនគរបាល​ ដើម្បីរៀបចំទិវារត់ម៉ារាតុង​ នៅក្នុងទឹកដីខេត្តរៀមរាប ​ក្រុង​អង្គរ​ នៅថ្ងៃទី៦ ​ខែធ្នូ ​ឆ្នាំ​២០១៥នោះ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥នេះ លោក​ឧត្តមសេនីយ៍​ឯក​ រុន​ រ័ត្នវាសនា ​ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ ​និងសណ្តាប់ធ្នាប់សាធារណៈ​ និងអាជ្ញាធរដែនដី ​បានចុះធ្វើការត្រួតពិនិត្យផ្ទាល់ នៅទីតាំងប្រកួតម៉ារ៉ាតុង ដើម្បីធ្វើយ៉ាងណារៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់កីឡារ កីឡាការិនី ដែលចូលរួមប្រកួតទាំងអស់។

បើតាមប្រសាសន៍​របស់់ឧត្តមសេនីយ៍ឯក​ រុន​ រ័ត្នវាសនា បានឲ្យដឹងថា ​ចំនួនកីឡាករដែលចូលរួមក្នុងកម្មវិធីនេះ មានកីឡាករជាតិ ​និងអន្តរជាតិចំនួនជិត ១០០០០​នាក់ ​ក្នុងនោះបរទេសមាន​ ប្រមាណជិត៥០០០នាក់​ ប្រកួតលើ៤វិញាសារ​៖ ១​.​ប្រណាំរទេះជនពិការ​ ២១km, ២.រត់ប្រណាំង 21km, ៣.រត់ប្រណាំង​ 10km និង ៤.រត់ប្រណាំង​ 3km។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ក៏បានសូមណូមពរឲ្យ មានការយោគយល់​ និងអាធ្យាស្រ័យ​ ពីបងប្អូនប្រជាពលរដ្ឋ​ ដែលរស់នៅទីនោះ​ ចំពោះការបិតផ្លូវមួយចំនួន​ ដើម្បីសម្រួលដល់ការរត់ប្រឡងប្រណាំ របស់កីឡាករដែលបានចូលរួម។

លោកឧត្តមសេនីយ៍​ ក៏បានបន្តទៀតថា​ កម្លាំនគរបាលចរាចរណ៍ ​នឹងខិតខំការពារ​សុវត្ថិភាព​ សន្តិសុខ​សណ្តាប់ធ្នាប់​ ក្នូងកម្មវិធីនេះឲ្យបានល្អប្រសើរ៕