(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំមន្រ្តីក្រោម ឱវាទ និងយុវជនប្រមាណ ១០០នាក់ ចូលរួមផ្តល់ឈាមក្រោមប្រធានបទយុទ្ធនាការ «ឈាម១០០លីត្រ» ដើម្បីយកឈាមជួយ សង្រ្គោះជីវិតមនុស្ស ដែលជួបគ្រោះឧប្បត្តិហេតុផ្សេងៗ។ ពិធីផ្តល់ឈាមនេះ ក៏មានការចូលរួមពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធាន សភាពសហព័ន្ធយុវជនកម្ពុជា។

លោក ហ៊ុន ម៉ានី បានថ្លែងក្នុងឱកាសនោះថា កម្មវិធីផ្តល់ឈាមនេះសបញ្ជាក់យ៉ាងច្បាស់អំពីទំនួលខុសត្រូវខ្ពស់របស់យុវជនកម្ពុជា ក្នុង បុព្វហេតុជាតិ ជាពិសេសក្នុងការងារមនុស្សធម៌។ ក្នុងនោះការជួយសង្រ្គោះដោយគ្មានការរើសអើងទៅដល់ប្រជាជនកម្ពុជា ដែលកំពុង មានជំងឺ ឬ ជួបគ្រោះថ្នាក់ផ្សេងៗ ហើយកំពុងតែត្រូវការឈាមជាបន្ទាន់ ដូចជា ស្រ្តីសម្រាលកូន ដែលបាត់បង់ឈាមច្រើន ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ អ្នកជំងឺមហារីក និងជំងឺឈាមជាដើម។

លោក ហ៊ុន ម៉ានី បន្តថា សកម្មភាពរបស់យុវជននៅថ្ងៃនេះ ស្ថិតក្នុងគុណតម្លៃតែមួយ នៃស្មារតី ២ធ្នូ គឺការចេះជួយគ្នាទៅវិញទៅមក ភាតរភាពរវាងគ្នានឹងគ្នា សាមគ្គីភាពជាតិ ក្នុងអត្ថន័យតែមួយ គឺខ្មែរតែមួយ អនាគតតែមួយ។

លោកស្រី ម៉ែន សំអន បានហៅការបរិច្ចាគឈាមនេះ គឺជាការសាងបុណ្យកុសល ដ៏ធំមួយ សម្រាប់ការជួយសង្រ្គោះជីវិតមនុស្សផង ដែរ។

លោកជំទាវ ក៏បានបញ្ជាក់ទៀតថា ស្មារតីនៃការបរិច្ចាគឈាម ដែលកើតចេញពីសេចក្ដីអាណិតស្រឡាញ់ និងគុណធម៌ ដ៏ពិសិដ្ឋនាថ្ងៃ នេះ បានចូលជ្រួតជ្រាបដល់ក្រអៅបេះដូងជនជាតិខ្មែរគ្រប់រូប ឲ្យផុសចេញនូវសណ្ដានចិត្ដអាណិតស្រឡាញ់ ចេះជួយសង្រ្គោះគ្នាទៅ វិញទៅមក តាមរយៈការជួយបរិច្ចាគឈាម ដែលអាចសំយោគជាអត្ថន័យបានថា «បរិច្ចាគឈាមម្នាក់ គឺសង្រ្គោះជីវិតម្នាក់» និង «អំ ណោយឈាម គឹអំណោយជីវិត»

លោកស្រីឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង មន្រី្តរាជការគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត និង ប្រជា ពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាមដោយក្តីអាណិតស្រឡាញ់ ហើយអំណោយជាឈាមនេះ គឺជាមហាបុណ្យកុសលដ៏ធំ រកអ្វីប្រៀប ផ្ទឹមពុំបានឡើយ ព្រោះបានសង្រោ្គះជីវិតមនុស្ស៕