(កំពត)៖ អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ និងលោកស្រីជា តំណាងរាស្ត្រមណ្ឌលកំពត អ៊ុន សុគន្ធា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចុះដាំកូនឈើ និងបើកប៉ុស្តិ៍ច្រកទ្វាររបៀង នៃបង្គោលព្រំដែនគោក លេខ៣១៤ ស្ថិតក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

មន្ត្រីសាលាខេត្ត បានឲ្យដឹងថា កូនឈើ ដែលនាំយកទៅដាំនោះមាន៖ កូនត្នោត៣១៤ដើម និងកូនស្ងាវ ៣១៤ដើម ហើយការដាំកូនឈើនីមួយៗ ជ្រើសយកលេខ (៣១៤) នេះ ជាតំណាងឲ្យបង្គោលព្រំដែនលេខ (៣១៤) និងបើកដាក់ឲ្យដំណើរការជាផ្លូវការ នូវប៉ុស្តិ៍ច្រក របៀងបង្គោលលេខ៣១៤នេះ ដែលឈរនៅជាប់ខ្សែបន្ទាត់ព្រំដែនគោក រវាងប្រទេសកម្ពុជា និងវៀតណាម៕