(ពោធិ៍សាត់)៖ លោក ច្រឹង តាំងលី នាយផ្នែកជលផលក្រគរ បានដឹកនាំកម្លាំងជលផលកំពង់លួង និងកម្លាំងចម្រុះចុះឃាត់ខ្លួន ជនប្រព្រឹត្តបទល្មើសនេសាទ បានចំនួន៨នាក់ ក្នុងនោះ មានវៀតណាម៧នាក់ និងខ្មែរម្នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់(អួនអូសទឹកសាប) នៅតំបន់អភិរក្ស។

ប្រតិបត្តិការនេះ ធ្វើឡើងនៅ រសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវទឹកខាងកើត (កន្លែងអភិរក្សកំពង់ប្រាក់) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានរឹបអូសកាណូត២គ្រឿង(កម្លាំងម៉ាស៊ីន១៦០ និង១៥០) និងសាច់អួនអូស១គ្រឿង៕