(សៀមរាប)៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានអញ្ជើញជាគណ:អធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាម សមាជិក សមាគមអ្នកបើកបរដឹកភ្ញៀវទេសចរ ប្រចាំព្រលានយន្តហោះ អន្តជាតិសៀមរាប និងសិក្ខាកាមអ្នកបកប្រែភាសាកូរ៉េ។

សាកកវិទ្យាធិការ នៃសាកលវិទ្យាល័យអង្គរ បានរៀបចំពិធីចែកវិញ្ញាបនបត្តនេះឡើងក្នុងគោលបំណង បង្ហាញនូវការខិតខំប្រឹងប្រែង របស់សិក្ខាកាម ក្នុងការខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យ ដែរជាផ្នែកមួយធ្វើឲ្យវិស័យទេសចរមានភាពរីកចំរើន រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងយុគសម័យសកលភាវូបនីយកម្ម និងការដែរកម្ពុជាត្រូវត្រៀមខ្លួន សម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន៕