(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៦ករណី ក្នុងនោះករណីប្រើប្រាស់គ្មាន, ជួញដូរ៥ករណី និងដាំដុះ១ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៦នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៧៨១ករណី ឃាត់មនុស្ស៦,៣៥០នាក់ (ស្រី៣៥៩នាក់)៕